Covid-19

សេវាវិនិច្ឆ័យរោគ ឈានមុខគេនៅអាមេរិក ពន្យារពេលផ្ដល់លទ្ធផល តេស្ដកូវីដ-១៩ ដោយសារ មានអ្នកឆ្លងកើនឡើងខ្លាំង

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនសេវាកម្ម វិនិច្ឆ័យរោគឈានមុខគេ នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ការកើនឡើងនូវករណី COVID-១៩ នៅទូទាំងសហរដ្ឋអាមេរិក បានបណ្តាលឱ្យមានការពន្យារពេល ក្នុងការដំណើរការ និងផ្តល់លទ្ធផលតេស្ត។

ក្រុមហ៊ុន Quest Diagnostics ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ដែលអនុវត្តចំនួនច្រើន នៃការធ្វើតេស្តជំងឺកូវីដ – ១៩ នៅក្នុងសហរដ្ឋអាមេរិក បានឲ្យដឹងថា ពេលវេលាមធ្យម ដើម្បីទទួលបានលទ្ធផលតេស្តត្រឡប់មកវិញគឺ“ ៧ ថ្ងៃ ឬច្រើនជាងនេះ” សំរាប់អ្នករាល់គ្នាលើកលែងតែអ្នកជំងឺ ដែលមានអាទិភាពខ្ពស់បំផុត មានន័យថា អ្នកដែល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឬបុគ្គលិកថែទាំសុខភាព ដែលមានរោគសញ្ញា។

ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ទោះបីជាយើង បង្កើនសមត្ថភាពយ៉ាងឆាប់រហ័សក៏ដោយ ក៏តម្រូវការនៃការធ្វើរោគវិនិច្ឆ័យ ជំងឺកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក កំពុងបន្ថយល្បឿន ដែលយើងអាចផ្តល់លទ្ធផលតេស្ត”៕ ដោយ៖ ឈូក បូរ៉ា

To Top