Covid-19

ជប៉ុន ចោទចិន ពីការជំរុញការលេបយកទឹកដី ខណៈជំងឺកូវីដ-១៩ កំពុងរាតត្បាត

តូក្យូ៖ ការពិនិត្យ ការពារប្រចាំឆ្នាំរបស់ជប៉ុន បានចោទប្រកាន់ប្រទេសចិនថា បានជំរុញការទាមទារទឹកដីរបស់ខ្លួន ចំពេលដែលការរីករាលដាល នៃជំងឺកូវីដ-១៩ និងសង្ស័យថា រដ្ឋាភិបាលក្រុងប៉េកាំង បានផ្សព្វផ្សាយការឃោសនា និងផ្សព្វផ្សាយព័ត៌មានមិនពិត នៅពេលដែលខ្លួនផ្តល់ជំនួយ​ ផ្នែកវេជ្ជសាស្រ្តដល់ប្រទេសនានា ដែលកំពុងប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩ ។

ជប៉ុនបានឲ្យដឹង នៅក្នុងសៀវភៅសការពារជាតិ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅថ្ងៃអង្គារទី ១៤ ខែកក្កដា នេះថាប្រទេសចិន កំពុងបន្តប៉ុនប៉ងផ្លាស់ប្តូរ ស្ថានភាពបច្ចុប្បន្ន នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។

សៀវភៅសបានពណ៌នា ពីការរំលោភបំពានឥតឈប់ឈរ នៅក្នុងដែនទឹក ជុំវិញប្រជុំកោះមួយក្រុម ដែលទាមទារដោយប្រទេសទាំងពីរ នៅសមុទ្រចិនខាងកើត ដែលគេស្គាល់ថា ជាប្រជុំកោះសេនកាគុ នៅជប៉ុន និងកោះតាវយូ ក្នុងប្រទេសចិន។

នៅក្នុងសមុទ្រចិនខាងត្បូង ខ្លួនបានឲ្យដឹងថា ទីក្រុងប៉េកាំង កំពុងអះអាងទាមទារទឹកដី ដោយបង្កើតសង្កាត់រដ្ឋបាល ជុំវិញកោះ ដែលមានជម្លោះ ដែលប្រទេសបង្ខំឱ្យរំខាន ដោយការឆ្លងវីរុសនេះ ដើម្បីឆ្លើយតប៕ ដោយ៖ឈូក បូរ៉ា

To Top