បរទេស៖ សមាគមវេជ្ជសាស្ត្រ និងសមាគមសិទ្ធិមនុស្ស បាននិយាយថា ជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ កំពុងកើនឡើង ក្នុងអត្រាប្រកាសអាសន្ន បុគ្គលិកសុខាភិបាល នៅតែងាយឆ្លងវីរុស និងការធ្វើទុក្ខបុកម្នេញក្នុងសង្គម។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី (IDI) កាលពីថ្ងៃចន្ទនេះបានរាយការណ៍ថា យ៉ាងហោចណាស់ មានគ្រូពេទ្យចំនួន ៦១ នាក់ នៅទូទាំងប្រទេសឥណ្ឌូនេស៊ីបានស្លាប់ ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩ ។
អ្នកនាំពាក្យ IDI លោក Halik Malik បានប្រាប់កាសែត The Jakarta Post កាលពីថ្ងៃច័ន្ទថា « ក្នុងសប្តាហ៍កន្លងទៅនេះ គ្រូពេទ្យចំនួន ១៤ នាក់បានបាត់បង់ជីវិត។ វាជាចំនួនករណីខ្ពស់បំផុត ដែលត្រូវបានរាយការណ៍ ក្នុងរយៈពេលមួយសប្តាហ៍ ហើយភាគច្រើន នៃពួកគេមកពីខេត្ត East Java។
កាលពីថ្ងៃច័ន្ទតែមួយ IDI បានប្រកាសពីការស្លាប់ របស់វេជ្ជបណ្ឌិតចំនួន ៥ នាក់ ដោយសារវីរុសកូរ៉ូណា ។ គ្រូពេទ្យជាច្រើន មិនអាចទទួលបាន ការចូលដំណើរការទៅការធ្វើតេស្ត។ មនុស្សជាច្រើន បានស្លាប់មុនពេល ត្រូវបានគេធ្វើតេស្ត៍។ រដ្ឋាភិបាលចាំបាច់ ត្រូវផ្តល់ឱ្យបុគ្គលិកសុខាភិបាល នូវលទ្ធភាពទទួលបានតេស្តិ៍ ខ្សែសង្វាក់ Polymerase (PCR) នៅតាម មណ្ឌលសុខភាពទាំងអស់៕ ប្រែសម្រួលៈ ណៃ តុលា