Covid-19

កូវីដ១៩៖ មនុស្សស្លាប់កើនដល់ ៧៤០០០នាក់ ខណៈអ្នកឆ្លងជិត២លាននាក់ ហើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសប្រេស៊ីលគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានអ្នកស្លាប់កើនដល់១៣០០នាក់ត្រឹមរយៈពេល មួយថ្ងៃប៉ុណ្ណោះនិងសរុប៧៤០០០នាក់ នៅទូទាំងប្រទេស។

ក្នុងនោះផងដែរត្រឹមរយៈពេល២៤ម៉ោង អ្នកឆ្លងមានចំនួនកើនឡើងដល់ទៅ៤១៨៥៧នាក់ដែលវាបានធ្វើឲ្យចំនួនអ្នកឆ្លងវិរុសកូវីដ១៩ មានទៅដល់១៩២៦៨២៤នាក់ បើយោងតាមការអះអាងចុងក្រោយរបស់ ក្រសួងសុខាភិបាល។

មកដល់ពេលនេះប្រទេសប្រេស៊ីល បានក្លាយទៅជាប្រទេសដែលមាន ចំនួនអ្នកស្លាប់និងឆ្លងច្រើនជាងគេបំផុតទី២លើលោកបន្ទាប់ ពីអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top