Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនលើសពី៥៨ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី ៥៨០.០០០នាក់ គិតត្រឹមថ្ងៃពុធ គឺមានចំនួន ៥៨០.០៣៨នាក់ គិតត្រឹមម៉ោង១១និង៣៤នាទីព្រឹក ត្រូវនឹងម៉ោង១៥និង៣៤នាទីល្ងាច ម៉ោងសកល ។

សាកលវិទ្យាល័យ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់១៣.៣៨២.០២០នាក់ ។

សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣.៤៤៨.៦២៥នាក់ និងស្លាប់១៣៦.៦៩៩នាក់ ។ បណ្តាប្រទេសផ្សេងៗទៀត មានអ្នកស្លាប់លើសពី២០.០០០នាក់ ក្នុងនោះរួមមាន ប្រេស៊ីល អង់គ្លេស ម៉ិកស៊ិក អ៊ីតាលី បារាំង អេស្ប៉ាញ និងឥណ្ឌា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top