រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺបង្កឡើង ដោយវីរុសកូរ៉ូណាជាង២លាននាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មី ៤៥.៤០៣នាក់ ដែលត្រូវបានគេបញ្ជាក់ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នាំឲ្យតួលេខសរុបកើនឡើងដល់ ២.០១២.១៥១នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកស្លាប់ត្រូវបានកត់ ក្នុងកំណត់ត្រាចំនួន១.៣២២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យអ្នកស្លាប់ សរុបកើនដល់៧៦.៦៨៨នាក់ ។
រដ្ឋសៅប៉ូឡូ ដែលជាមានពលរដ្ឋច្រើនបំផុត នៅក្នុងប្រទេសនេះ បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺ៤ ០២.០៤៨នាក់ និងស្លាប់១៩.០៣៨នាក់ បន្ទាប់មកមាន ក្រុងរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺ ១៣៤.៥៧៣នាក់ និងស្លាប់១១.៨៤៩នាក់ និងក្រុង Ceara មានអ្នកឆ្លងជំងឺ១៤៤.០០០នាក់ និងស្លាប់៧.១២៧នាក់ ។
ប្រេស៊ីល ជាប្រទេសស្ថិតក្នុងលំដាប់ទី២ ដែលផ្ទុះជំងឺនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងអ្នកឆ្លងជំងឺ និងស្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា