តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងលោកស្រី អ៊ែនជីឡា ម៉ាគែល អធិការបតីអាល្លឺម៉ង់ បានជួបពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចសហប្រតិបត្តិការលើការផលិតវ៉ាក់សាំង ដែលមានប្រសិទ្ធិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ។
រដ្ឋាភិបាលជប៉ុន ក្នុងអំឡុងពេលជួបប្រជុំរយៈពេល៣៥នាទី លោក អាបេ បានប្រាប់ដល់លោកស្រី ម៉ាគែល ថា ប្រទេសជប៉ុន នឹងចែករំលែកទៅលើការផលិត និងចែកចាយវ៉ាក់សាំង ដែលនេះជាអ្វីដែលបានដឹង ដែលគេហៅថា ACT-Accelerator ។
ACT-Accelerator គឺជាកិច្ចសហការពិភពលោកមួយក្នុងក្របខណ្ឌការងារដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដែលនឹងធ្វើការផលិត ផលិតកម្ម និងគុណភាពដែលភ្ជាប់ទៅនឹងរោគសញ្ញាថ្មីនៃជំងឺកូវីដ១៩ ការព្យាបាលរោគ និងវ៉ាក់សាំង ។
លោក អាបេ បានលើកឡើងទៀតថា ក្រុងតូក្យូ កំពុងស្វែងរកប្រព័ន្ធថែទាំសុខភាពឲ្យបានប្រសើរឡើង នៅកក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទន្ទឹមនឹងដែរ លោកស្រី ម៉ាគែល បានឆ្លើយតបដែរថា ប្រទេសអាល្លឺម៉ង់ សង្ឃឹមថា នឹងធ្វើការជាមួយជប៉ុនរហូតដល់ទីបញ្ចប់ ។ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

