វ៉ាស៊ីនតោន៖ លេខាធិការសន្តិសុខមាតុភូមិ ស្តីទីសហរដ្ឋអាមេរិក លោក Chad Wolf បានលើកឡើងថា ការរឹតត្បិតការធ្វើដំណើរមិនចាំបាច់ របស់សហរដ្ឋអាមេរិក ឆ្លងកាត់ព្រំដែនរបស់ខ្លួន ជាមួយប្រទេសកាណាដា និងម៉ិកស៊ិក នឹងត្រូវពន្យារពេលមួយខែទៀត ដោយសារតែជំងឺកូវីដ-១៩ ។
លោកបានសរសេរថា “ផ្អែកលើភាពជោគជ័យនៃការរឹតត្បិត ដែលមានស្រាប់ និងកិច្ចសហការជិតស្និទ្ធ ជាមួយម៉ិកស៊ិកនិងកាណាដា នឹងបន្តកំណត់ ការធ្វើដំណើរមិនសំខាន់ នៅកំពង់ផែដីគោករបស់យើង ជាមួយកាណាដា និងម៉ិកស៊ិករហូតដល់ថ្ងៃទី ២០ ខែសីហា” ។
លោកបានបន្ថែមថា“ ការសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជិតខាងរបស់យើង បានអនុញ្ញាត ឱ្យយើងឆ្លើយតបទៅនឹងជំងឺ COVID១៩ តាមវិធីរបស់អាមេរិកខាងជើង និងបន្ថយការរីករាលដាល នៃមេរោគ ដែលទាក់ទងនឹងការធ្វើដំណើរ”៕ ដោយ៖ ឈូក បូរ៉ា