បង់ដាសេរីហ្គាវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេល៧២ថ្ងៃ កន្លងមកនេះ គិតត្រឹមថ្ងៃសៅរ៍ ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនៅត្រឹម១៤១នាក់ដដែល ។
វាជាការកត់សម្គាល់សម្រាប់ រយៈពេល៧២ថ្ងៃ ដោយមិនមានករណីឆ្លងជំងឺថ្មី ចាប់តាំងពីថ្ងៃទី៧ ខែមីនា ។
ក្រសួងសុខាភិបាលរបស់ប្រទេសប្រ៊ុយណេ បានឲ្យដឹងថា មិនមានអ្នកជំងឺណាមួយដែលត្រូវបានកំពុងព្យាបាលនៅឯមជ្ឈមណ្ឌល ចត្តាឡីស័ក្កជាតិនោះទេ ។
ទន្ទឹមនឹងនេះដែរ បច្ចុប្បន្ននេះ មានមនុស្សចំនួន៤៧៧នាក់ ដែលស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែក នៅតាមមជ្ឈមណ្ឌល ត្រួតពិនិត្យ ដែលផ្តល់ដល់រដ្ឋាភិបាល ដែលជាអ្នកមកដល់ប្រទេស បន្ទាប់ពីធ្វើដំណើរពីបរទេស ។
មានអ្នកស្លាប់ចំនួន៣នាក់ ដែលជាលទ្ធផលបានមកពី ជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រ៊ុយណេ និងមានអ្នកជំងឺសរុបចំនួន១៣៨នាក់ បានជាសះស្បើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា