Covid-19

មានពន្លឺហើយ! ចិន ការធ្វើនិច្ឆ័យដំណាក់កាលពីទី២ នៃការសាកល្បងលើវ៉ាក់សំាង ការពារជំងឺកូវីដ១៩ ថាមានសុវត្ថិភាព

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ទស្សនាវដ្តីវេជ្ជសាស្ត្រឈ្មោះថា The Lancet បានចុះផ្សាយ អំពីការសិក្សាថ្មីមួយថា នៅក្នុងដំណាក់កាលទី២ នៃការធ្វើការវិនិច្ឆ័យ ទៅលើប្រសិទ្ធិភាពរបស់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន បានរកឃើញថា ជាវ៉ាក់សាំង ដែលមានសុវត្ថិភាព និងអាចជួយបង្កើត ឲ្យមានភាពសុំានឹងជំងឺបាន ។

លទ្ធផលទាំងឡាយ ផ្តល់នូវទិន្នន័យ ដែលបានមកពីក្រុមអ្នកចូលរួម ច្រើនជាងការវិនិច្ឆ័យ នៅក្នុងដំណាក់កាលទី១ទៅទៀត ដែលបានបោះពុម្ពផ្សាយ នៅក្នុងខែឧសភានោះ ។ ជំហានទី១ មានអ្នកចូលរួម១០៨នាក់ ដែលជាមនុស្សពេញវ័យ ហើយបានបង្ហាញនូវលទ្ធផលល្អ ។

សាស្ត្រាចារ្យ Fengcai Zhu មកពីមជ្ឈមណ្ឌលបង្កា និងត្រួតពិនិត្យជំងឺនៅខេត្ត Jiangsu បានថ្លែងថា “ការវិនិច្ឆិ័យនៅក្នុងជំហានទី២នេះ មានភស្តុតាងជាច្រើនបញ្ជាក់ថា មានសុវត្ថិភាព និងអាចបង្កើតបានភាពសុំានឹងជំងឺ បានលើសពីជំហានទី១ទៅទៀត ហើយការវិនិច្ឆ័យ ក្នុងដំណាក់កាលទី៣ កំពុងតែចាប់ផ្តើមធ្វើនាពេលបច្ចុប្បន្ននេះ” ។

យោងតាមទស្សនាវដ្តី The Lancet បានឲ្យដឹងថា ការវិនិច្ឆ័យលើ ការប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ត្រូវបានធ្វើឡើងនៅក្រុង ស្ថិតនៅភាគកណ្តាលប្រទេសចិន គឺក្រុងវ៉ូហាន ដែលមានអ្នកចូលរួមចំនួន៥០៨នាក់ ។ អ្នកចូលរួមប្រមាណ២/៣ ក្នុងចំណោមអ្នកចូលរួមទាំងអស់ គឺមានអាយុពី១៨ដល់៤៤ឆ្នាំ ហើយ១/៤ គឺមានអាយុ៤៥ដល់៥៤ឆ្នាំ និង១៣ភាគរយ មានអាយុ៥៥ឆ្នាំ ឬវ័យចំណាស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top