គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ត្រូវបានគេរាយការណ៍កាលពីថ្ងៃចន្ទថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន៦២៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសដែលបានផ្ទុះឡើងកាលពីពាក់កណ្តាលខែកុម្ភៈ កើនដល់៨៨.៤០២នាក់ ។
នេះជាថ្ងៃទី១២ហើយ ដែលតួលេខនៃអ្នកឆ្លងជំងឺកូវីដ១៩ជាប្រចាំថ្ងៃនៅក្នុងប្រទេសអេហ្ស៊ីប បានកើនឡើងក្រោម១.០០០នាក់ ដែលមានកំណត់ត្រាប្រចាំថ្ងៃដែលបានឃើញនៅថ្ងៃទី១៩ ខែមិថុនា មានចំនួន១.៧៧៤នាក់ ។
លោក Khaled Megahed អ្នកនាំពាក្យមកពីក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសអេហ្ស៊ីប បានចំនួន៥០នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់៤.៣៥២នាក់ ។
អ្នកនាំពាក្យបានឲ្យដឹងទៀតថា អ្នកជំងឺចំនួន៥៤៤នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់២៨.៩២៤នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា