Covid-19

សិង្ហបុរី នៅតែបន្តមានអ្នកឆ្លងជំងឺកូវីដ១៩ ដោយក្នុង១ថ្ងៃ មានអ្នកឆ្លងរហូតដល់ជាង ៣០០នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានរាយការណ៍ឲ្យដឹង នៅថ្ងៃពុធថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣១០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៤៨.៧៤៤នាក់ ។

ក្នុងចំណោម អ្នកឆ្លងជំងឺថ្មីនេះដែរ មាន៦នាក់ ជាអ្នកមកពីខាងក្រៅ និង៧នាក់ ជាករណីកើតនៅក្នុងសហគមន៍ និងអ្នកនៅសេសសល់ មានពាក់ព័ន្ធនឹងការស្នាក់នៅ ក្នុងនាមជាពលករបរទេស ។

ក្នុងចំណោមករណីថ្មី គឺមាន៩៨ភាគរយ មានពាក់ព័ន្ធនឹងការនៅផ្តុំគ្នា ទន្ទឹមនឹងនេះដែរ ចំនួនដែលសេសសល់ គឺឆ្លងតាមដាន ដែលមានមេរោគ នៅដិតដាមទីកន្លែងនានា ។

ក្រសួងបានឲ្យដឹងថា សរុបមាន២១១ករណី នៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលបានចាកចេញ ពីមន្ទីរពេទ្យនានា ឬនៅកន្លែង ដាក់ឲ្យនៅដាច់ដោយឡែក ។ សរុបមានអ្នកជាសះស្បើយ ពីការឆ្លងជំងឺចំនួន ៤៤.៧៩៥នាក់ ហើយបានចាកចេញ ពីមន្ទីរពេទ្យនានា ឬកន្លែងដាក់ ឲ្យនៅដាច់ដោយឡែកពីគ្នា ។

បច្ចុប្បន្ននេះ មានអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន១៥០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top