វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសណូវែលសេឡង់ ត្រូវបានគេរាយការណ៍មកថា មិនទាន់មានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយបានគ្រប់គ្រង ឲ្យនៅដាច់ដោយឡែកពីគ្នា ជាមួយគ្នានេះដែរ មានអ្នកឆ្លងក្នុងស្ថានភាពធ្ងន់ នៅក្នុងប្រទេសមានចំនួន២២នាក់ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានដាក់ថា គិតមកដល់ពេលនេះ គឺមានរយៈពេល៨៣ថ្ងៃហើយ ចាប់តាំងពីមានករណី ផ្ទុះជំងឺកូវីដ១៩ជាលើកដំបូង ដែលមិនដឹងច្បាស់ថា ឆ្លងចេញពីប្រភពណាឡើយ ។
មានអ្នកជាសះស្បើយ ចំនួន៥នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសណូវែលសេឡង់ ធ្លាក់មកនៅត្រឹម២២នាក់ប៉ុណ្ណោះ ។ ដោយបានបន្ថែមថា មិនទាន់មានអ្នកណាម្នាក់ ដែលឆ្លងថ្មីនៅសម្រាកមន្ទីរពេទ្យនោះទេ ។
អង្គការសុខភាពពិភពលោក (WHO)បានចេញរបាយការណ៍មួយថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសណូវែលសេឡង់ នៅដដែលគឺចំនួន១.០២០៥នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា