Covid-19

វៀតណាម រាយការណ៍ពីករណី ឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ថែម ២នាក់ទៀត

បរទេស៖ ករណីវីរុសកូវីដ១៩ ឆ្លងក្នុងសហគមន៍ចំនួនពីរករណី ត្រូវបានបញ្ជាក់នៅទីក្រុង Da Nang និងនៅជិតខេត្ត Quang Ngai នៅល្ងាចថ្ងៃអាទិត្យ។ ការឆ្លងនេះ បាននាំឱ្យចំនួនឆ្លងវីរុសកើនឡើងដល់ ៤២០នាក់ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការឆ្លងចុងក្រោយបង្អស់នេះ ក៏បង្កើនចំនួននៃការចម្លង នៅក្នុងសហគមន៍ នៅក្នុងប៉ុន្មានថ្ងៃកន្លងមក ក្នុងពេលដែលវៀតណាម គ្មានករណីឆ្លង ក្នុងសហគមន៍រយៈពេល ៩៩ ថ្ងៃជាប់គ្នា។

អ្នកជំងឺទី៤១៩ ជាបុរស អាយុ ១៧ ឆ្នាំ មកពីសង្កាត់ Quang Phu Ward ទីក្រុង Quang Ngai ខេត្ត Quang Ngai ។

នៅថ្ងៃទី ១៤ ខែកក្កដា លោកបានទៅមើល នៅមន្ទីរពេទ្យ Da Nang Orthopedic និងមន្ទីរពេទ្យ Rehabilitation ដើម្បីមើលថែបងប្រុសរបស់លោក។ គាត់បានវិលត្រឡប់មក Quang Ngai នៅថ្ងៃទី ១៧ ខែកក្កដា តាមគ្នានឹងគ្រូបង្វឹក និងមនុស្សមួយចំនួន មកពីមន្ទីរពេទ្យ Da Nang C ដែលអ្នកទៅសួរសុខទុក្ខ ដោយបុរសអាយុ ៥៧ ឆ្នាំម្នាក់ ដែលក្រោយមកក្លាយជា “អ្នកជំងឺទី ៤១៦” ករណីដំបូងដែលឆ្លងវីរុស នៅក្នុងសហគមន៍។

សូមជម្រាបថា បច្ចុប្បន្ន ក្នុងចំណោមករណី នៃវីរុសកូវីដ១៩ ចំនួន ៤២៥ ករណីរបស់ប្រទេសវៀតណាម គឺមាន៣៦៥ ករណី បានជាសះស្បើយឡើងវិញ បន្ទាប់ពីការព្យាបាល។ មនុស្សជាង ១១.០០០ នាក់ ត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នា – ២២០ នាក់នៅក្នុងមន្ទីរពេទ្យ និងនៅសល់នៅក្នុងជំរំ ដាច់ដោយឡែកឬនៅផ្ទះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top