Covid-19

វៀតណាម នឹងជម្លៀសមនុស្សរាប់សែននាក់ ចេញពីទីក្រុងដាណាង ក្រោយផ្ទុះឆ្លងមេរោគថ្មី

បរទេស៖ រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសវៀតណាម នឹងជម្លៀសមនុស្ស ៨០.០០០នាក់ ដែលភាគច្រើន ជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុងទេសចរណ៍ ដាណាង ក្រោយមានមនុស្ស៣នាក់ បានតេស្តរកឃើញឆ្លងមេរោគកូរ៉ូណា កាលពីចុងសប្ដាហ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការជម្លៀសនេះ នឹងត្រូវប្រើពេល យ៉ាងតិចបំផុតចំនួន៤ថ្ងៃ ដោយប្រើក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក ដែលកំពុងតែប្រតិបត្តិការ ជើងហោះហើរ ប្រមាណ១០០ជើងក្នុងមួយថ្ងៃ ចេញពីទីក្រុងដាណាង ទៅកាន់ទីក្រុងវៀតណាមចំនួន១១។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានវិលត្រឡប់មកប្រកាសអាសន្នឡើងវិញ ក្រោយរដ្ឋាភិបាល បានធ្វើការបញ្ជាក់កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា មានការឆ្លងមេរោគកូវីដ១៩ដំបូង ក្នុងសហគមន៍របស់ខ្លួន គិតចាប់តាំងពីខែមេសាមក ហើយមានករណីឆ្លង៣ផ្សេងទៀត នៅថ្ងៃអាទិត្យ ដែលករណីឆ្លងទាំងអស់នោះ សុទ្ធតែស្ថិតនៅក្នុង ឬក៏នៅជុំវិញទីក្រុងដាណាង៕ ប្រែសម្រួល៖ប៉ាង កុង

To Top