ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យ បានល្អប្រសើរ ព្រមទាំងផ្ដល់សេវាចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកចាប់ពី ថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។
សូមរំលឹកថានាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃ ឈប់សម្រាកការងារ របស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវ បានលើកដោយអនុក្រឹត្យលេខ៥០ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល។
យោងតាមសេចក្ដីជម្រាបជូន របស់ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី ខេត្ត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បាន ឲ្យដឹងថា ក្នុងអំឡុងពេលឈប់សម្រាកពីការងារនេះ មន្ដ្រីរាជការ កម្មករ និយោជិតអាចនឹងវិលត្រឡប់ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងដើរលេងកំសាន្ដ នៅតាមរមណីយដ្ឋាន ឬទីតាំងទេសចរណ៍ នានាទូទាំងប្រទេសកម្ពុជា។
ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការផ្ដល់សេវាស្នាក់នៅ និងសេវាកំសាន្ដ ក៏ដូចជា ការថែរក្សាការពារសន្ដិ សុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសាធារណៈ និងចូលរួមសហការក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំ និងក្រើនរំលឹកដល់ អភិបាល-ខេត្ត ត្រូវយកចិត្តទុកដាក់ អនុវត្តកិច្ចការចាំបាច់មួយចំនួន។
ខាងក្រោមនេះ ជាខ្លឹមសារខ្លឹមសារទាំងស្រុង នៃសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ៖