បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអ៊ិរ៉ង់លោក Ali Rabiee ត្រូវបានគេតេស្តឃើញមានវិជ្ជមាកូវីដ១៩ហើយនៅសប្តាហ៍នេះ។
យោងតាមការសារព័ត៌មានក្នុងស្រុក IRNA ដែលបានចេញផ្សាយដែរនោះបានបញ្ជាក់ថាសន្និសិតកាសែតជាប្រចាំសប្តាហ៍ របស់លោក Rabiee ត្រូវបានលប់ចោលទាំងអស់ខណៈដែលលោកកំពុងបន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីការផ្ទុះការឆ្លងកូវីដ១៩តាំងតែ ពីថ្ងៃទី១៩ខែកុម្ភៈមកអ្នកនយោបាយអ៊ីរ៉ង់ជាច្រើនរូបបានឆ្លងហើយក្នុងនោះក៏មានអ្នកបាត់បង់ជីវិតផងដែរដោយឡែកសរុបអ្នកឆ្លងក្នុងប្រទេសនៅពេលនេះ គឺមានទៅដល់២៩៣៦០៦នាក់និងស្លាប់១៥៩១២នាក់៕
ប្រែសម្រួល៖ស៊ុនលី