Covid-19

ចិនផ្តល់កម្ចីប្រាក់ ១ពាន់ប៊ីលានដុល្លារ ដល់ប្រទេសនៅតំបន់ឡាទីន និងការ៉ាប៊ីន ដើម្បីអាចទិញវ៉ាក់សាំងកូវីដ១៩

បរទេស៖ យោងតាមការអះអាង របស់រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ នៅសប្តាហ៍នេះ បានប្រកាសថា ប្រទេសចិនបានសម្រេចចិត្ត ក្នុងការផ្តល់ប្រាក់កម្ចី រហូតទៅដល់១ពាន់ប៊ីលានដុល្លារ សម្រាប់ជួយដល់ប្រទេស នៅក្នុងតំបន់ឡាទីននិងការ៉ាប៊ីន អាចមានលទ្ធភាព ក្នុងការចាយវាយ ទៅលើវ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខ។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូ បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើការបញ្ជាក់ចំៗថា វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍ នៅក្នុងប្រទេសរបស់លោក នឹងក្លាយជាផលប្រយោជន៍សាធារណៈ និងការចូលជាសកល ហើយប្រទេសរបស់លោក នឹងកំណត់ប្រាក់កម្ចីចំនួន ១ ពាន់ប៊ីលានដុល្លារ ដើម្បីទ្រទ្រង់ ដល់ប្រទេសក្នុងតំបន់។

ក្រៅតែពីប្រទេសមិកស៊ិកូ ប្រទេសផ្សេងទៀត​ដែលនឹងអាចទទួលបានប្រាក់កម្ចីនេះ រួមមាន អាហ្សង់ទីន បាបាដូស ឈីលី កូឡំប៊ី កូស្តារីកា គុយបា ដូម៉ានិក អេក្វាឌ័រ បាណាម៉ា ប៉េរូ ទ្រីនីដេត និងថូបាកូ ព្រមទាំងប្រទេសអ៊ុរ៉ាហ្គាយ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top