ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី បានគេចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥.៥០៩នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យនាំតួលេខសរុប នៃអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ៨៣៤.៤៩៩នាក់ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់បន្ថែមទៀត ចំនួន១២៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេស បានកើនឡើងដល់១៣.៨០២នាក់ ។
មជ្ឈមណ្ឌលបានបញ្ជាក់ថា ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេរបស់ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មី ដែលបានបញ្ជាក់ឲ្យដឹង ចំនួន៦៧៨នាក់ ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ២៤០.៦៦៤នាក់ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា ពលរដ្ឋចំនួន៦២៩.៦៥៥នាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់ទាំងចំនួនពលរដ្ឋ កាលពីថ្ងៃម្សិលមិញចំនួន ៩.៣២២នាក់ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា