Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ លើស១,៥លាននាក់ ខណៈអ្នកស្លាប់ កើនដល់ជាង៣ម៉ឺននាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា ករណីជំងឺកូវីដ១៩ ត្រូវបានគេរាប់ដឹងថា កើនឡើងខ្លាំង នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៏ ខណៈដែលទាំងប្រទេសឥណ្ឌា និងហ្វីលីពីន ត្រូវបានគេរាយការណ៍មកថា ករណីឆ្លងជំងឺក្នុង១ថ្ងៃ បានកើនឡើងខ្ពស់បំផុត គិតត្រឹមថ្ងៃព្រហស្បតិ៍ ។

ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ថ្មីមាន៧៧៥នាក់ ដោយសារជំងឺកូវីដ១៩ ក្រៅពីនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥២.១២៣នាក់ ត្រូវបានរាយការណ៍ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើង៣៤.៩៦៨នាក់ និងសរុបអ្នកឆ្លងជំងឺ មានរហូតដល់១.៥៨៣.៧៩២នាក់ ។

នេះជាថ្ងៃ ដែលមានតួលេខកើនឡើងខ្ពស់បំផុត ដែលមានករណីថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ មានចំនួន៥២៨.២៤២នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top