Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ កើនលើស១០ម៉ឺននាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១០៣.១៨៥នាក់ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹង នៅក្នុងកំណត់ត្រា ដែលបានកើនឡើងខ្ពស់ថ្មី ចំនួន៥.០៣២នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យកំណត់ត្រាប្រចាំថ្ងៃ កើនឡើង៤ថ្ងៃជាប់ៗគ្នា ។

នាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីចំនួន៣.៩៥៤នាក់ កាលពីថ្ងៃព្រសហស្បតិ៍ ហើយកាលពីថ្ងៃសុក្រមាន ចំនួន៤.០៦៣នាក់ និងកាលពីថ្ងៃសៅរ៍ មានចំនួន៤.៩៦៣នាក់ និងចំនួនជាសះស្បើយ ពីជំងឺបានកើនឡើងដល់៦៥.៥៥៧នាក់ បន្ទាប់ពីនាយកដ្ឋាន បានរាយការណ៍ថា អ្នកជំងឺចំនួន៣០១នាក់ ដែលជាអ្នកបានជាសះស្បើយពីជំងឺ ។

នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ក៏បានកើនឡើងដល់២.០៥៩នាក់ បន្ទាប់ពីមានអ្នកជំងឺបន្ថែមទៀត ចំនួន២០នាក់ បានស្លាប់ដោយសារវីរុស ។

ក្រុងធំ គឺម៉ានីល បានកើនឡើងខ្លាំងជាងតំបន់ទំាង៥ ឬខេត្ត ដែលមានអ្នកឆ្លងជំងឺប្រចាំថ្ងៃ ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអាទិត្យចំនួន២.៧៣៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top