បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃចន្ទនេះបានសរសេរថាចំនួនស្លាប់ដោយសារកូវីដ១៩នៅក្នុងប្រទេសអ៊ីរ៉ង់ ជាក់ស្តែងគឺមានទំហំច្រើនជាងចំនួនដែលបានប្រកាសដល់ទៅ៣ដង។
យោងតាមការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយ BBC បានបញ្ជាក់ថាតួលេខដែលមានក្នុងដៃរបស់រដ្ឋាភិបាលមានចំនួនក្បែរទៅ នឹង៤២០០០នាក់ដែលបានបាត់បង់ជីវិតគិតត្រឹមថ្ងៃទី២០ខែកក្កដា ប៉ុន្តែយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានបង្ហាញថាមានត្រឹមតែ១៤៤០៥នាក់ប៉ុណ្ណោះ។
ការស្រាវជ្រាវដដែលនោះក៏បានបញ្ជាក់ដែរថា ចំនួននៃអ្នកឆ្លងគឺមានចំនួនទ្វេរដងផងដែរគឺព្រមាណជា៤៥១០២៤នាក់ ខណៈដែលតួលេខប្រកាសជាផ្លូវការមានត្រឹមតែ២៧៨៨២៧នាក់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
