បរទេស៖ មានអ្នកជំងឺចំនួន ៦ នាក់ , អ្នកជំងឺម្នាក់នៅមន្ទីរពេទ្យដាណាង និងមនុស្ស ៣ នាក់ដែលមានទំនាក់ទំនង ជាមួយករណីឆ្លង បានបង្កើនអ្នកជំងឺកូវីដ១៩ សកម្មរបស់វៀតណាម បានកើនដល់ ២៧២ នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ៧ នាក់ក្នុងចំណោមពួកគេ គឺជាអ្នករស់នៅក្នុងទីក្រុង ដាណាង និង ៣ នាក់រស់នៅខេត្ត ក្វាងណាម។
អ្នកឆ្លងថ្មីទាំងនោះរស់នៅខេត្ត ក្វាងណាម ដែលមានអាយុ ៣៥-៦៧ ឆ្នាំ មានលេខ ៦៤៣-៦៤៥ ។ ម្នាក់ក្នុងចំនោមពួកគេ ត្រូវបានធ្វើតេស្ត រកឃើញវីរុសកូវីដ១៩ នៅពេលដែលស្នាក់នៅ ក្នុងនាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុង – ផ្នែកសរសៃប្រសាទ – ផ្នែកឈាមនៃមន្ទីរពេទ្យដាណាង ក្នុងនាមជាអ្នកជំងឺ, ពីរនាក់ទៀត មានទំនាក់ទំនងជាមួយអ្នកជំងឺ ម្នាក់ទៀតនៅមន្ទីរពេទ្យ ដែលក្រោយមកត្រូវបាន គេធ្វើរោគវិនិច្ឆ័យថា មានវិជ្ជមានវីរុសកូវីដ១៩ ។
អ្នកជំងឺ ៦៤៦-៦៥២ រស់នៅទីក្រុងដាណាង។ ពួកគេមានអាយុចន្លោះពី ៣០ ទៅ ៦៨ ឆ្នាំ។ ម្នាក់ក្នុងចំនោមពួកគេ គឺជាបុគ្គលិកពេទ្យ នៅមន្ទីរពេទ្យដាណាង និង ៥ នាក់ទៀតជាអ្នកជំងឺនៅទីនោះ៕ ប្រែសម្រួលៈ ណៃ តុលា