Covid-19

ការឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍នៅទីក្រុងដាណាង កើនដល់ ១៥៨នាក់ ក្រោយទើបរកឃើញ ២នាក់ថ្មីទៀត, រាលដាលចូលក្រុង២ និងខេត្ត ៥ទៀត

បរទេស៖ បុរសពីរនាក់ ដែលមកមន្ទីរពេទ្យដាណាង នៅពេលថ្មីៗនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន មេរោគកូវីដ១៩ ដោយដាក់ករណីសកម្ម របស់វៀតណាម នៅសម្រាប់មេរោគនេះ ចំនួន ២៨៦ នាក់នៅព្រឹកថ្ងៃពុធ។
អ្នកជំងឺថ្មីរស់នៅក្នុងខេត្តក្វាងណាម ដែលមានព្រំប្រទល់ជាប់ដាណាង ហើយអ្នកទាំងពីរ មានទំនាក់ទំនង ជាមួយករណីឆ្លងពីមុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៦៧១” អាយុ ៣៣ ឆ្នាំ បានទទួលការព្យាបាល នៅនាយកដ្ឋានវះកាត់សរសៃប្រសាទ នៃមន្ទីរពេទ្យដាណាង ខណៈពេលដែល“ អ្នកជំងឺ ៦៧២ ” អាយុ ៣៧ ឆ្នាំ ជាអ្នកដែលបានមើល ថែទាំសមាជិកគ្រួសារម្នាក់ នៅមន្ទីរពេទ្យនេះ។

ខេត្តក្វាងណាម បានរាយការណ៍ថា មាន ៤៦ ករណីដែលបានឆ្លងមេរោគ ក្នុងរយៈពេល ១១ ថ្ងៃ ចាប់តាំងពីមានការឆ្លង ក្នុងសហគមន៍នៃមេរោគកូវីដ១៩ នៅប្រទេសវៀតណាម ដែលករណីឆ្លងទាំងអស់ គឺមានទំនាក់ទំនង ជាមួយមន្ទីរពេទ្យនៅដាណាង។

ចំណុចកណ្តាលនៃការផ្ទុះការឆ្លង ក្នុងសហគមន៍នៅទីក្រុងដាណាង បានកត់ត្រាករណីឆ្លងចំនួន ១៥៨ ។ ករណីឆ្លងក្នុងសហគមន៍នេះ ក៏បានរីករាលដាល ដល់ទីក្រុងហាណូយ ទីក្រុង ហូជីមិញ និងខេត្តចំនួន ៥ ផ្សេងទៀតគឺខេត្ត Dak Lak, Quang Ngai, Dong Nai, Thai Binh និង ខេត្ត Ha Nam ។

សូមជម្រាបថា ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន អ្នកជំងឺកូវីដ១៩ ចំនួន ៨ នាក់បានស្លាប់ ក្នុងនោះមាន ២ នាក់ស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីឆ្លងវីរុសនេះ នៅមន្ទីរពេទ្យនៅដាណាង។ អ្នកស្លាប់មានអាយុចន្លោះពី ៥៣ ទៅ ៨៦ ឆ្នាំ ហើយបានទទួលរងពីជំងឺរ៉ាំរ៉ៃ អស់រយៈពេលជាច្រើនឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា

To Top