សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងកាល ពីថ្ងៃអង្គារថា ជំងឺកូវីដ១៩បានបន្តឆ្លងរាលដាល នៅក្នុងកំណត់ត្រាមានជាង ៩៥.០០០នាក់ ដោយសារជំំងឺនេះ បន្ទាប់ពីមានអ្នកជំងឺចំនួន ១.១៥៤នាក់ បានស្លាប់កាលពីថ្ងៃមុន ។
សរុបអ្នកស្លាប់បានកើនឡើងដល់ ៩៥.៨១៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនពលរដ្ឋដែលឆ្លងជំងឺបានកើនឡើងដល់២.៨០១.៩២១នាក់ បន្ទាប់ពីបានធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺថ្មីចំនួន៥១.៦៣នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងថា ពលរដ្ឋចំនួន១.៩៧០.៧៦៧នាក់បានជា សះស្បើយពីជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា