ភ្នំពេញ៖ស្ថានទូតអាមេរិកនៅភ្នំពេញបញ្ជាក់ថា មិនមានករណី covid-19 វិជ្ជមាននៅក្នុងសហគមន៍នៃស្ថានទូតឡើយ នៅត្រឹម ថ្ងៃទី ៥ ខែសីហា ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត អាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សមាជិកបួននាក់នៃសហគមន៍ក្នុងស្ថានទូតអាមេរិក ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន covid-19 បន្ទាប់ពីមកដល់កម្ពុជាហើយ ប៉ុន្តែពួកគេត្រូ វបានដាក់ឲ្យនៅដាច់ពីគេយ៉ាងតឹងរឹងសម្រាប់រយៈពេលចត្តាឡីស័ក ហើយគ្មានឃើញមានរោគសញ្ញា នៅក្នុងអំឡុងពេលនោះ ទាំងមូល ហើយតាំងពីពេលនោះ ឆ្លងកាត់ការធ្វើតេស្តពីរដង ដោយលទ្ធផលអវិជ្ជមានទាំងពីរដង។
ស្ថានទូតអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការការការពារ និងការទប់ការរាលដាល នៃមេរោគកូវីដ ១៩។ យើងគោរពតាមលក្ខខ័ណ្ឌរទាំងអស់របស់រដ្ឋាភិបាលកម្ពុជា ចំពោះ ការមកដល់ ការធ្វើតេស្ត និងការធ្វើចត្តាឡីស័កនៃ បុគ្គលិកស្ថានទូតនិងសមាជិកគ្រួសារទាំងអស់របស់គេ។ បុគ្គលិកទាំងអស់របស់ស្ថានទូតត្រូវតែ មានលទ្ធផលតេស្តអវិជ្ជមាន COVID-19 មុនពេលធ្វើដំណើរមកកម្ពុជាបន្តិចត្រូវបានដាក់ ឲ្យនៅដាច់ពីគេហើយត្រូវបានតេស្តឡើងវិញនៅពេលមកដល់ ហើយត្រូវធ្វើតេស្តងម្តងទៀត មុនពេលបញ្ចប់ចត្តាឡីស័ក ។
ស្ថានទូតមានការប្តេជ្ញាចិត្តចំពោះ តម្លាភាពពេញលេញ ជាបញ្ហាសុខភាពសាធារណៈ ហើយបានជូនដំណឹងដល់ក្រសួងសុខាភិបាល នៅពេលណាដែលបុគ្គលិកយើងមានតេស្តវិជ្ជមាន ហើយនៅពេលដែលបុគ្គលិកមានតេស្តអវិជ្ជមាន ។ យើងសហការគ្នាយ៉ាងដិតដល់ជាមួយក្រសួង និងអាជ្ញាធរដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងមេរោគបន្ថែមទៀត ។
ទីភ្នាក់ងារផ្នែកសុខភាពរបស់ស្ថានទូតអាមេរិក រួមទាំងមជ្ឈមណ្ឌលអាមេរិក សម្រាប់ការគ្រប់គ្រងជំងឺ និងការបង្ការ (CDC) មានភាពជាដៃគូដ៏យូរជាមួយសមភាគីកម្ពុជា ដើម្បីជួយព្រះរាជាណាចក្រនេះ ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល ដែលរួមមានកម្មវិធីអង្កេតតាមដាន និងកសាងសមត្ថភាព ក្នុងការរកមើលអ្នកមានការពាក់ព័ន្ធ។ សហរដ្ឋអាមេរិកបានរួមចំណែកនូវជំនួយជាង ១១ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាតាំងពីមានការរាលដាលនៃជំងឺនេះ។
សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី ៦ សីហា ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសមានចំនួន២៤៣នាក់ ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅពេទ្យសល់ត្រឹមតែ៣៣នាក់ និងចំនួនជាសះស្បេីយសរុប កើនដល់ចំនួន២១០នាក់ និងគ្មានករណីស្លាប់នោះទេ៕