Covid-19

គិតត្រឹមថ្ងៃពុធ តំបន់ស៊ីនជាំង មានករណីឆ្លងមេរោគកូវីដ ចំនួន ៦៣៧ករណី និង ១៣០ ជាករណីមិនចេញរោគសញ្ញា

URUMQI៖ គណៈកម្មការសុខាភិបាល ក្នុងតំបន់របស់ចិន បាននិយាយពីថ្ងៃព្រហស្បតិ៍ថា តំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គួរ ភាគពាយ័ព្យរបស់ប្រទេសចិន បានរាយការណ៍ថា បានរកឃើញករណីថ្មីចំនួន ២៧ ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃពុធ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។

យោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់នេះក៏មានករណី មិនលេចរោគសញ្ញាថ្មីចំនួន ១២ ករណី ផងដែរ នៅទីក្រុង Urumqi កាលពីថ្ងៃអង្គារ។

គិតត្រឹមថ្ងៃពុធ តំបន់ស៊ីនជាំង មានករណីឆ្លងចំនួន ៦៣៧ករណី ត្រូវបានបញ្ជាក់ និងករណី មិនលេចចេញរោគសញ្ញាចំនួន ១៣០ ករណីទៀត ហើយមនុស្សចំនួន ១៧.៣០១ នាក់នៅតែស្ថិតក្រោម ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ៕
ប្រែសម្រួលៈ ណៃតុលា

To Top