Covid-19

គិតតាំងពីល្ងាចថ្ងៃសៅរ៍ មកដល់ព្រឹកថ្ងៃអាទិត្យនេះ វៀតណាមរកឃើញ អ្នកឆ្លងមេរោគកូវីដចំនួន ២២នាក់ ទាក់ទងនឹងទីក្រុងទេសចរណ៍ ដាណាង

បរទេស៖ ប្រទេសវៀតណាម បានបញ្ជាក់ពីករណី ឆ្លងមេរោគកូវីដ១៩ ចំនួន ២២នាក់ រាប់តាំងពីល្ងាចថ្ងៃសៅរ៍ មកដល់ព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យមាន អ្នកឆ្លងមេរោគកនេះសរុប ៨១២ នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោម ២០ ករណីដែលជាប់ទាក់ទង នឹងទីក្រុងដាណាង គឺមាន ១៥ ករណីនៅដាណាង, ២ ករណីនៅខេត្តក្វាងណាម , ២ ករណីនៅខេត្ត បាច់គៀង និង ១ ករណីទៀត នៅខេត្ត ខាញ់ហួរ។ ចំណែក ២ករណីថ្មី ដែលទើបរកឃើញនៅព្រឹកថ្ងៃអាទិត្យ គឺ ១ករណីនៅទីក្រុង ហាណូយ និងមួយករណីទៀត នៅខេត្ត បាច់គៀង។

ការរកឃើញអ្នកឆ្លងថ្មីនេះ បានបង្កើនអ្នកឆ្លងមេរោគកូវីដ១៩ សរុបនៅក្នុងប្រទេសវៀតណាម កើនឡើងដល់ ៨១២ ក្នុងនោះមានអ្នកជំងឺ ៤០៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ , ជាសះស្បើយចំនួន ៣៩៥នាក់ និង អ្នកជំងឺ ១០ នាក់បានស្លាប់ដោយសារជំងឺនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top