ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៣១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៨៤១នាក់ និងអ្នកស្លាប់កើនដល់១១នាក់ ។
ក្រសួងសុខាភិបាល បានចេញប្រកាសមួយថា អ្នកដែលឆ្លងជំងឺថ្មីទាំងអស់នេះ រស់នៅក្រុងដាណាង ភាគកណ្តាល នៃប្រទេសវៀតណាម ដែលជាកន្លែងផ្ទុះជំងឺថ្មី ដែលបានចាប់ផ្តើម កាលពីចុងខែមុន ។
មានករណីថ្មីចំនួន៣៥៥នាក់ ចាប់តាំងពីវីរុស បានរាលដាលខ្លាំងនៅខេត្ត ដាណាង ដែលមានអ្នកស្លាប់ចំនួន១១នាក់ ។ ការឆ្លងវីរុសកូរ៉ូណា បានចាប់ផ្តើមឡើង ដោយគេបានរកឃើញ នៅក្នុងទីតាំងយ៉ាងហោចណាស់១៥កន្លែង នៅក្នុងប្រទេសវៀតណាម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា