Covid-19

ហ្វីលីពីន មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ បន្ថែមទៀតចំនួន៦១នាក់

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង កាលពីរាត្រីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ត្រូវបានគេកត់ត្រា អំពីអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន៦១នាក់ ដែលជាតួលេខ កើនឡើងប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់សេចក្តីរាយការណ៍ អំពីអ្នកស្លាប់ គិតចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ដែលនាំឲ្យប្រទេសនេះ មានអ្នកស្លាប់កើនឡើងដល់ ២.២៧០នាក់ ។

ព្រឹត្តិបត្តិព័ត៌មានមួយ ចេញផ្សាយដោយក្រសួងសុខាភិបាល ក៏បានឲ្យដឹងថា មានអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន៣.១០៩នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺបាន កើនឡើងដល់ ១២៩.៩១៣នាក់ ។

អ្នកនាំពាក្យ របស់ប្រធានាធិបតី បានថ្លែងកាលពីថ្ងៃសុក្រថា ហ្វីលីពីន បានរកឃើញថា មានការកើនឡើង នៃការឆ្លងជំងឺបង្ក ដោយវីរុសកូរ៉ូណា ដោយសារការធ្វើតេស្ត ។

ហ្វីលីពីន បាននាំមុខឥណ្ឌូនេស៊ី ដែលក្នុងកំណត់ត្រា មានអ្នកឆ្លងជំងឺច្រើនជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top