Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ នៅអាមេរិក ឈានដល់ ដំណាក់កាល កំពូល ខណៈលោកត្រាំ ត្រូវបានរិះគន់រឿង កញ្ចប់ជំនួយ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលកំពូលនៃករណីឆ្លងវីរុសកូវីដ-១៩ ដែលមានចំនួនរហូតដល់ ៥ លាននាក់ខណៈប្រធានាធិបតីលោក ដូណាល់ ត្រាំ រងការចោទប្រកាន់ថា បានធ្វើរដ្ឋធម្មនុញ្ញតាមរយៈការបន្ថែមកញ្ចប់ជំនួយវីរុសជាឯកតោភាគី។

 អាមេរិកត្រូវបានរងការវាយប្រហារដោយជំងឺរាតត្បាតកូវីដ-១៩ ដែលមានអ្នកស្លាប់ចំនួន ១៦២.០០០ នាក់ដែលជាចំនួនខ្ពស់បំផុតនៃប្រទេសមួយ ដែលនាំមុខប្រទេសប្រេស៊ីលដែលកាលពីថ្ងៃសៅរ៍បានក្លាយជាប្រទេសទី ២ ដែលមានអ្នកស្លាប់ ១០០.០០០ នាក់។

 ចំនួនអ្នកស្លាប់ជាសកល គឺយ៉ាងហោចណាស់ ៧២៧.២៨៨ ចាប់តាំងពីមេរោគរាតត្បាតខាងលើនេះ បានលេចចេញនៅក្នុងប្រទេសចិន កាលពីខែធ្នូ ចុងឆ្នាំមុន៕ដោយ ឈូក បូរ៉ា

To Top