Covid-19

ថៃឡង់ដ៍ នឹងបន្តត្រួតពិនិត្យលើតម្លៃ និងការនាំចូលម៉ាស់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃឡង់ដ៍ បានឲ្យដឹងកាលពីថ្ងៃពុធថា រោងចក្រផលិតម៉ាស់ ត្រូវបានអនុញ្ញត ឲ្យលក់ផលិតផលជាច្រើន ដោយផ្ទាល់នៅលើទីផ្សារក្នុងស្រុក ជំនួសការបញ្ជូនម៉ាស់ ទៅកាន់រដ្ឋដែលមានតម្រូវការ នៅមុនពេលអំឡុងការផ្ទុះឡើងខ្លាំង នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃឡង់ដ៏ ។

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ចំណុះឲ្យក្រសួងខាងលើ បានបញ្ជាក់ថា រោងចក្រផលិតម៉ាស់វះកាត់ អាចលក់ម៉ាស់ជាច្រើន ដោយផ្ទាល់ដល់ទីផ្សារជាច្រើន យ៉ាងណាមិញ តម្លៃនៃម៉ាស់នីមួយៗ អាចមានត្រឹមតែ២.៥០បាត ស្មើនឹង០.០៨ដុល្លារប៉ុណ្ណោះ ក្នុង១បន្ទះ ។

លោក Whichai Phochanakij ប្រធានអធិគារធិការ នៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានឲ្យដឹងថា “ចំនួនរោងចក្រផលិតក្នុងស្រុក ធ្វើការផលិតម៉ាស់វះកាត់ បានបង្កើនការផលិតពី ៩ទៅ៣០ នៃការដាក់បញ្ចូលគ្នា នូវផលិតកម្មរបស់ពួកគេ ដែលមានសមត្ថភាពបង្កើនពី ១,២លានម៉ាស់ ដល់៤,៥លានម៉ាស់ក្នុង១ថ្ងៃ” ។

ការឆ្លងជំងឺ នៅក្នុងប្រទេសថៃឡង់ដ៏ មកដល់សព្វថ្ងៃនេះ មានចំនួន៣.៣៥៦នាក់ និងមានអ្នកជាសះស្បើយ ចំនួន៣.១៦៩នាក់ និងមានអ្នកស្លាប់ ចំនួន៥៨នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺផ្សេងទៀត ចំនួន១២៩នាក់ កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យនៅឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top