បរទេស៖ ទីភ្នាក់ងារចិនសិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មកដល់ពេលនេះ ក្រុមអ្នកធ្វើការផ្នែកសុខាភិបាល ប្រមាណជា៩២២នាក់ របស់សហរដ្ឋអាមេរិក បានបាត់បង់ជីវិត ដោយសារកូវីដ១៩។
តួលេខដែលត្រូវបានបង្ហាញ ដោយគម្រោងមួយ ដែលមានឈ្មោះថា Lost on the Frontline គឺជាការចូលរួម ដោយអង្គភាពសារព័ត៌មានសុខភាព Kaiser និងកាសែតអង់គ្លេស the Guardian ហើយក្នុងនោះក្រុមការងារសុខាភិបាល ប្រមាណជា១៦៧នាក់ ត្រូវបានគេបង្ហាញ អត្តសញ្ញាណជាសាធារណៈ។
តាមទិន្នន័យ នៅក្នុងរបាយការណ៍នោះផងដែរ ក៏បានបង្ហាញដែរថា មនុស្សមួយចំនួនដែលបានស្លាប់ គឺជាក្រុមដែលពុំមានលទ្ធភាព ក្នុងការទទួលបានឧបករណ៍ ការពារផ្ទាល់ខ្លួនគ្រប់គ្រាន់ដូចជា របាំងមុខស្រោមដៃ និងស្រោមដៃជាដើម៕
ប្រែសម្រួល៖ស៊ុនលី