Covid-19

ប្រេសិតពិសេសចិន អំពាវនាវឲ្យពិភពលោកចូលរួមគ្នា ដោយសាមគ្គីភាព ដើម្បីប្រឆាំងកូវីដ១៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រេសិតចិន លោក Zhang Jun បានធ្វើការអំពាវនាវទៅ កាន់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីក្លាយទៅជា អាវុធដ៏មានឥទ្ធិពលបំផុត ក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងកូវីដ១៩។

ប្រេសិតរូបនេះបានបន្តទៀតថា ប្រទេសដែលងាយរងគ្រោះ ដោយសារជម្លោះ គឺជាតំបន់ដែលមានកម្លាំងខ្សោយបំផុត នៅក្នុងការប្រយុទ្ធនេះ។ លោក Jun អ្នកតំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍បន្ថែមថា ការជួយជ្រោមជ្រែងពួកគេ ក្នុងការកសាងខ្សែការពាររឹងមាំ គឺសំខាន់បំផុតសម្រាប់ ការធានាដល់ជ័យជំនះ លើជំងឺរាតត្បាត និងការពង្រឹង ការកសាងសន្តិភាពផងដែរ។

ប្រទេសចិនអំពាវនាវ ឱ្យគ្រប់ភាគីជម្លោះទាំងអស់ ឆ្លើយតបទៅនឹងការស្នើសុំ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ដើម្បីឱ្យមានបទឈប់បាញ់ជាសកល បានឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top