ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់ នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការសន្ទនា ជាមួយប្រទេសរុស្ស៊ី ដើម្បីទទួលបានព័ត៌មានបន្ថែម អំពីវ៉ាក់សាំង COVID-19 ដែលប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផលិត ក្នុងពេលឆាប់ៗនេះ។
លោកវេជ្ជបណ្ឌិតប្រ៊ូអាល់វូត ទីប្រឹក្សាជាន់ខ្ពស់ របស់អគ្គនាយក អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានថា អង្គការសុខភាពពិភពលោក មិនមានព័ត៌មានគ្រប់គ្រាន់ នៅពេលនេះ ដើម្បីធ្វើការវិនិច្ឆ័យ លើវ៉ាក់សាំងរុស្ស៊ីឡើយ។
លោកបានប្រាប់អ្នកយកព័ត៌មានថា ដោយមានការសម្របសម្រួល ពីអង្គការសុខភាពពិភពលោក មានបេក្ខជនវ៉ាក់សាំងចំនួន ៩ នាក់ ដែលត្រូវឆ្លងកាត់ ការសាកល្បងដំណាក់កាលទី ២ ឬទី ៣ ប៉ុន្តែវ៉ាក់សាំងរុស្ស៊ី មិនមែនជាផ្នែកមួយនៃពួកគេនោះទេ។
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារ កន្លងទៅនេះថា ប្រទេសនេះបានចុះបញ្ជីវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីដំបូងបង្អស់ លើពិភពលោក ប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩នេះ៕ ដោយ ៖ ឈូក បូរ៉ា