Covid-19

អ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌា កើនលើស២,៥លាននាក់ ខណៈហ្វីលីពីន មានអ្នកឆ្លងថ្មីជាង៤ពាន់នាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា លើសពី២,៥លាននាក់ គិតត្រឹមថ្ងៃសៅរ៍ ទន្ទឹមនឹងនេះដែរ ហ្វីលីពីន ត្រូវបានគេរាយការណ៍ករណីថ្មីប្រចាំថ្ងៃចំនួន៤.៣៥១នាក់ ។

ក្រសួងសុខាភិបាលសហព័ន្ធបានប្រកាសទិន្នន័យចុងក្រោយថា សរុបករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់២.៥២៦.១៩២នាក់ ខណៈអ្នកស្លាប់សរុបចំនួន៤៩.០៣៦នាក់ ។

មានករណីថ្មីលើសពី៦៥.០០២នាក់ បានបូកបន្ថែមគិតចាប់ពីថ្ងៃសុក្រ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ៩៩៦នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះដោយសារវីរុស ។

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១៥៧.៩១៨នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីប្រចាំថ្ងៃចំនួន៤.៣៥១នាក់ គិតត្រឹមថ្ងៃសៅរ៍ ។

ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់២.៦០០នាក់ បន្ទាប់ពីអ្នកជំងឺ១៥៩នាក់ទៀតបានស្លាប់ដោយសារវីរុសបង្កជំងឺនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top