Covid-19

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង៤ម៉ឺននាក់ និងមានអ្នកស្លាប់ជាង៧០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍មកថា កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤១.៥៧៦នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៧០៩នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺបានកើនឡើងដល់៣.៣១៧.០៩៦នាក់ និងមានអ្នកស្លាប់សរុបកើនដល់១០៧.២៣២នាក់ ។

ប្រេស៊ីល ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ។

ក្រុងសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសនេះ ជាកន្លែងដែលផ្ទុះជំងឺខ្លំាងក្លាជាងគេ នៅក្នុងប្រទេសប្រេស៊ីល ដែលមាននៅក្នុងបញ្ជីអ្នកឆ្លងជំងឺចំនួន៦៩៧.៥៣០នាក់ និងមានអ្នកស្លាប់ចំនួន២៦.៧៨០នាក់ បន្ទាប់មកទៀតមានរដ្ឋរីយ៉ូឌឺចាណេរ៉ូ និង Ceara ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top