ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺរបស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤.៨៩២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៩២៧.៧៤៥នាក់ ។
ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មីចំនួន ៥៥នាក់ ត្រូវបានគេរាយាការណ៍ឲ្យដឹង ដែលនាំឲ្យអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ១៥.៧៤០នាក់ ។
មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺបានឲ្យដឹងថា ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរបស់ប្រទេសនេះ ដែលគេបានរាយការណ៍ថា មានករណីថ្មីចំនួន ៦៩០នាក់ សរុបអ្នកឆ្លងជំងឺមានរហូតដល់ ២៥៣.០៦៤នាក់ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា អ្នកជំងឺចំនួន ៧៣៦.១០១នាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់ទំាងចំនួន ៣.១៣៣នាក់ គិតក្នុងរយៈពេល៣ថ្ងៃមកនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា