បរទេស៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃនេះបានរាយការណ៍ថា ប្រទេសវៀតណាមគឺទទួលបានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១៤ នាក់ទៀតដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ១០០៧ ករណីហើយក្នុងនោះ មានអ្នកស្លាប់ កើនដល់ ២៥ នាក់ផងដែរ។
ក្រសួងបានបញ្ជាក់ដែរថាថាក្នុងចំណោមពួកគេ មានមនុស្សពីរនាក់ដែលមាន ជាជនជាតិហ្វីលីពីនម្នាក់និងម្នាក់ទៀតជាជនជាតិវៀតណាមបាន ចូលប្រទេសវៀតណាម ពីក្រៅប្រទេសកាលពីពេលថ្មីៗនេះ តាមរយៈព្រំដែន។
គួរឲ្យដឹងដែរថាក្នុងចំណោម១០០៧នាក់នោះ ប្រទេសវៀតណាមគិតត្រឹម ថ្ងៃព្រហស្បតិ៍នេះករណីឆ្លងក្នុងសហគមន៍ចំនួនដល់ទៅ៦៦៦នាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍៕
ប្រែសម្រួល៖ស៊ុនលី
