Covid-19

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ៣,៥លាននាក់ហើយ

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ បានកត់ត្រា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៥.៣២៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់៣.៥០១.៩៧៥នាក់ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន១.២០៤នាក់បានស្លាប់ដោយជំងឺនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់១១២.៣០៤នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដែលបានផ្ទុះជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងចំនួនអ្នកស្លាប់ និងឆ្លងជំងឺ ។

សៅប៉ូឡូ ដែលជារដ្ឋស្ថិតនៅភាគអាគ្នេយ៍ ដែលមានពលរដ្ឋរស់នៅច្រើនបំផុត នៅក្នុងប្រទេស ជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការផ្ទុះវីរុសកូរ៉ូណា ដែលមានអ្នកស្លាប់ចំនួន ២៧.៩០៥នាក់ បន្ទាប់មកមាន ក្រុងរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកស្លាប់ ចំនួន១៥.០៧៤នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top