Covid-19

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ៥,៦លាននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins បានឲឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៥,៦លាននាក់ គិតត្រឹមថ្ងៃសុក្រ ។

សាកលវិទ្យាល័យខាងលើ បានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស មានរហូតដល់៥.៦០៧.៩៩៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់១៧៤.៩២៤នាក់ គិតត្រឹមម៉ោង៣និង២៧នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២៧នាទីម៉ោងសកល ។

រដ្ឋកាលីហ្វ័រនីញ៉ា ជារដ្ឋមួយរបស់សហរដ្ឋអាមេរិក ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លងជំងឺដល់ទៅ ៦៥៥.៣៧៤នាក់ បន្ទាប់មកមានរដ្ឋ ផ្លរីដា ដែលមានអ្នកឆ្លង ៥៩៣.២៨៦ករណី រដ្ឋតិចសាស់ ចំនួន៥៨០.៤៤៨នាក់ និងក្រុងញ៉ូវយ៉ក មានចំនួន៤២៨.៥១២ករណី ។ តួលេខសរុបបង្ហាញឲ្យដឹងដូច្នេះ ។

សាកលវិទ្យាល័យដដែលនេះ បានបង្ហាញថា បណ្តារដ្ឋផ្សេងៗទៀត មានអ្នកឆ្លងជំងឺលើសពី ១៨០.០០០នាក់ ក្នុងនោះរាប់ទំាង រដ្ឋ Georgia, Illinois, Arizona និងរដ្ឋ New Jersey ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top