Covid-19

សេដ្ឋកិច្ចអ៊ីរ៉ង់ ធ្លាក់ចុះត្រឹម ៣ភាគរយ ខណៈប្រទេសធំៗជាច្រើន ធ្លាក់ចុះរហូតដល់ ២០ភាគរយ ដោយសារជំងឺកូវីដ-១៩

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានលើកឡើងថាសេដ្ឋកិច្ច របស់ប្រទេសអ៊ីរ៉ង់ បានធ្លាក់ចុះត្រឹមតែ ៣ ភាគរយ បើទោះជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ ។

លោក រូហានី បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទវីដេអូមួយ ដែលត្រូវបានធ្វើឡើង ដើម្បីសង្ខេបអំពីមេដឹកនាំជាន់ខ្ពស់ លោក Ayatollah Ali Khamenei អំពីការបំពេញមុខងារ របស់គណៈរដ្ឋមន្រ្តី ក្នុងអំឡុងពេល ៧ ឆ្នាំចុងក្រោយនេះ។

លោកបានលើកឡើងថា“ ខណៈដែលសេដ្ឋកិច្ចនៃបណ្តាប្រទេសធំ ៗ ជាច្រើននៅលើពិភពលោក ធ្លាក់ចុះ ២០ ភាគរយ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ទទួលរងគ្រោះត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ ចំពោះបញ្ហា ដែលបណ្តាលមកពីការផ្ទុះឡើង នៃវីរុសនេះ។

ទោះបីជាការធ្លាក់ចុះនៃតម្លៃប្រេង និងការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក បានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចអ៊ីរ៉ង់ក្តី តែការពឹងផ្អែកថវិការបស់អ៊ីរ៉ង់ លើការនាំចេញប្រេង បានថយចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មកនៅត្រឹម ៩,៩ ភាគរយនៅក្នុងឆ្នាំ ២០១៩៕ ដោយ៖ ឈូក បូរ៉ា

To Top