ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់៣.១០៦.៣៤៨នាក់ និងមានអ្នកស្លាប់សរុបកើនដល់៥៧.៥៤២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។
អ្នកឆ្លងជំងឺថ្មីមានចំនួន៦១.៤០៨នាក់ និងមានអ្នកស្លាប់ចំនួន៨៣៦នាក ដែលត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។
យោងតាមទិន្នន័យបានឲ្យដឹងថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរមានចំនួន៧១០.៧៧១នាក់ នៅទូទាំងប្រទេសឥណ្ឌា ទោះបីជាយ៉ាងនេះក្តី ក៏មានអ្នកជាសះស្បើយពីជំងឺ និងចាកចេញពីមន្ទីរពេទ្យវិញ ចំនួន២៣៨.០៣៥នាក់ដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា