សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា ការព្រួយបារម្ភកំពុងកើនឡើង លើបញ្ហាខ្វះគ្រែមន្ទីរពេទ្យ ដែលអាចកើតមាន នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលករណីវីរុសប្រចាំថ្ងៃថ្មី កំពុងតែកើនឡើង ក្នុងអត្រាប្រកាសអាសន្ន ដោយអ្នកជំងឺទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ចាប់តាំងពីថ្ងៃទី១៤ ខែសីហា ករណីនៃជំងឺកូវីដ-១៩ របស់ប្រទេសនេះ មានចំនួន ៣ ខ្ទង់ ដោយមានករណីថ្មីចំនួន ៣.១៧៥ ករណីត្រូវបានរាយការណ៍ នៅទូទាំងប្រទេសក្នុងរយៈពេល ១២ ថ្ងៃកន្លងមកនេះ។
នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីករណីឆ្លងវីរុសថ្មីចំនួន ២៨០ ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុប នៃប្រទេសកើនឡើងដល់ ១៧ ៩៤៥ ។ ហើយការភ័យខ្លាចដ៏ខ្លាំង គឺជាអត្រាខ្ពស់នៃអ្នកជំងឺវ័យចំណាស់ ក្នុងចំណោមករណី ដែលបានបញ្ជាក់ថ្មីៗ។
ក្នុងចំណោមអ្នកជំងឺ ដែលត្រូវបានកំណត់អត្តសញ្ញាណ ចាប់ពីថ្ងៃទី០៩-២២ ខែសីហា ចំនួន ៧៧៣ ករណី ឬ ៣២ ភាគរយ មានអាយុ ៦០ ឆ្នាំឡើងទៅ ភាគច្រើនត្រូវបានទៅព្រះវិហារអភិរក្ស នៅភាគខាងជើងទីក្រុងសេអ៊ូល និងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅថ្ងៃរំដោះ ១៥ សីហា៕ ដោយ៖ ឈូក បូរ៉ា
