Covid-19

ចប់បាត់! ក្រុមអ្នកវិទ្យាសាស្ត្រ ព្រមានថា វីរុសកូរ៉ូណា នឹងឋិតនៅជាមួយយើងទាំងអស់គ្នា ជារៀងរហូត

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា យោងតាមការលើកឡើង របស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ សម្រាប់សង្គ្រោះបន្ទាន់ ហៅកាត់ (Sage) ដែលជាសមាជិកមួយ របស់រដ្ឋាភិបាល បានឲ្យដឹងថា វីរុសកូរ៉ូណា នឹងនៅតែមានវត្តមាន “ជារៀងរហូតនៅក្នុងទម្រង់មួយចំនួន ឬមួយផ្សេងទៀត” ។

លោក Mark Walport បានថ្លែងថា ពលរដ្ឋទំាងឡាយ នឹងចាំចាច់ត្រូវតែចាក់វ៉ាក់សាំង តាមកាលកំណត់ច្បាស់លាស់ ។

ការលើកឡើងរបស់គាត់ បន្ទាប់ពីប្រមុខដឹកនាំ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា គាត់សង្ឃឹមថា ការឆ្លងជំងឺនឹងបញ្ចប់ទាំងស្រុង ក្នុងអំឡុងពេល២ឆ្នាំ ដូចជាជំងឺផ្តាសាយអេស្ប៉ាញ ដែលបានកើតឡើងរយៈពេល២ឆ្នាំ ហើយផុតរលត់ទៅវិញ ។

លោក Mark បានថ្លែងថា ដង់ស៊ីតេពលរដ្ឋ និងការធ្វើដំណើររបស់វីរុស ងាយឆ្លងជំងឺបំផុត ។

គាត់ក៏បានលើកឡើងថា ចំនួនប្រជាជននៅលើពិភពលោក នាពេលឥឡូវនេះ មានចំនួនច្រើនជាងឆ្នាំ១៩១៨ទៅទៀត ៕ សម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top