Covid-19

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចអាស៊ាន ប្រារព្វឡើងតាមអនឡាញ ផ្តោតសំខាន់លើផលប៉ះពាល និងការជាសះស្បើយឡើងវិញ ពីជំងឺកូវីដ១៩

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មកពីបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ទាំង១០ ឬហៅថា (អាស៊ាន)នោះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយបានធ្វើពិភាក្សាគ្នា ជុំវិញបញ្ហាផលប៉ះពាល់ និងការឆ្លើយតប ទៅនឹងការជាសះស្បើយពីជំងឺកូវីដ១៩ ។

ទីភ្នាក់ងារព័ត៌មានវៀតណាម បានចុះផ្សាយថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន បានធ្វើឡើងលើកទី៥២ហើយ ដោយកិច្ចប្រជុំ បានធ្វើការផ្លាស់ប្តូរយោបល់គ្នា ទៅលើផលប៉ះពាល់ ខាងផ្នែកសេដ្ឋកិច្ច ដោយសារការឆ្លងជំងឺកូវីដ១៩ ដែលបានពិភាក្សាគ្នា និងបានប្រាប់អ្វីដែលថ្មីៗ អំពីស្ថានភាពនៃការឆ្លងជំងឺផងដែរ ។

បណ្តារដ្ឋមន្ត្រីទំាងឡាយ បានធ្វើការពិភាក្សាគ្នា ទៅលើការឆ្លើយតប នៅក្នុងតំបន់ទៅលើការឆ្លងជំងឺ ក្នុងនោះរាប់ទាំង សមត្ថភាពដែលបានអនុវត្តន៍ ក្នុងផែនការធ្វើឲ្យធូរស្បើយឡើងវិញ ដែលបានលើកឡើងក្នុងអង្គប្រជុំ ដែលមានលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់ប្រទេសវៀតណាម ជាប្រធានអង្គប្រជុំ ។

ស្របពេល មានការឆ្លងរាលដាលជំងឺ មានអាទិភាពមួយ សម្រាប់កិច្ចព្រមព្រៀងរបស់អាស៊ាន ក្នុងនោះរាប់បញ្ចូល ទាំងការរំខានដល់ចង្វាក់ផ្គត់ផ្គង់ រួមទាំងការធ្វើចរាចរណ៍ទំនិញ ផលិតផល វត្ថុប្រើប្រាស់ផ្សេងៗ និងធនធានមនុស្ស ដែលបានរងនូវផលប៉ះពាល់ ដោយសារការទប់ស្កាត់ជំងឺ និងវិធានការត្រួតពិនិត្យ ។ លោក Anh បានថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារព័ត៌មានវៀតណាម ។

គាត់ក៏បានអំពាវនាវ សុំឲ្យបណ្តាប្រទេសអាស៊នទាំងអស់ ធ្វើឲ្យមានភាពប្រសើរឡើងវិញ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងសមត្ថភាព ក្នុងការឆ្លើយតបទៅនឹងស្ថានភាពថ្មីៗ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top