សេអ៊ូល៖ រដ្ឋសភាជាតិ របស់ប្រទេសកូរ៉េខាងត្បូង នឹងត្រូវបិទជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកយកព័ត៌មានម្នាក់ ដែលរាយការណ៍អំពីគណបក្សកាន់អំណាច បានធ្វើតេស្តរកមេរោគ ឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ។
ប្រភពមួយបានឲ្យដឹងថា សភាបានធ្វើការសម្រេចចិត្តបិទ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកិច្ចប្រជុំឆ្លើយតបបន្ទាន់ នៃជំងឺកូវីដ- ១៩ ត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃហានិភ័យសុខភាព។ ការបិទនេះនឹងជំរុញ ឱ្យមានការប្រជុំគណៈកម្មាធិការចំនួន ៩ ដែលត្រូវបានកំណត់ សម្រាប់ថ្ងៃនេះ។
សភាក៏បានឲ្យដឹងផងដែរថា មនុស្សជាង ៥០ នាក់រួមទាំងសមាជិកជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បានទាក់ទងជាមួយអ្នកយកព័ត៌មាន។ មនុស្សទាំងនេះ ទំនងជានឹងត្រូវដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក៕ ដោយ៖ ឈូក បូរ៉ា
