សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦០នាក់ គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៥៦.៤៩៥នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីថ្មីចំនួន៣ ដែលឆ្លងនៅក្នុងសហគមន៍ ដោយក្នុងនោះ មានជនជាតិសិង្ហបុរីម្នាក់ និង២នាក់ជាអ្នកបម្រើការងារ ។
មានអ្នកមកពីក្រៅប្រទេស ចំនួន១០នាក់ ហើយអ្នកទាំងអស់នោះ ត្រូវបានឲ្យនៅសម្រាកនៅផ្ទះ ក្រោយពីបានកត់សម្គាល់ឃើញ បន្ទាប់ពីបានមកដល់ប្រទេសសិង្ហបុរីវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
