Covid-19

រុស្ស៊ីថា អាមេរិកដាក់ទណ្ឌកម្ម ទៅលើវិទ្យាស្ថាន ដែលធ្វើការលើវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់រុស្ស៊ី គឺចង់លើកស្ទួយក្រុមហ៊ុនឱសថខ្លួនឯង

បរទេស៖ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ទៅលើវិទ្យាស្ថានចំនួន ៥ របស់រុស្ស៊ី ដោយចោទប្រកាន់ ពីការអភិវឌ្ឍអាវុធគីមី និងអាវុធជីវសាស្ត្រ។ ការរឹតត្បិតនេះ ត្រូវបានដាក់ជាពិសេស ទៅលើវិទ្យាស្ថានស្រាវជ្រាវ នៃក្រសួងការពារជាតិរុស្ស៊ី ដែលបានបង្កើតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ រួមគ្នាជាមួយវិទ្យាស្ថាន Gamaleya ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃសុក្រ បាននិយាយថា ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវិទ្យាស្ថានរុស្ស៊ី ដែលធ្វើការលើវ៉ាក់សាំង COVID-19 គឺសំដៅលើកកម្ពស់ ក្រុមហ៊ុនផលិតឱសថ របស់ពួកគេ (អាមេរិក)។

លោកស្រីបានសង្កត់ធ្ងន់ថា “ យើងមិនប្រាកដទេថា នេះគឺជាជំហានត្រឹមត្រូវ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតនោះទេ សំខាន់យើងគិតថា មិនមានជម្លោះ សូម្បីតែនៅក្នុងទីក្រុងវ៉ាស៊ីនតោន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top