ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា យោងតាមការស្រាវជ្រាវមួយ ដែលបានប្រកាសឲ្យដឹង នៅក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេល ដែលមានជំងឺការឆ្លងរាលដាលជំងឺកូវីដ១៩ អត្រាមរណភាព ក្នុងចំណោមពលរដ្ឋដែលស្បែកស មានអត្រាស្លាប់ទាបជាង អ្នកដែលមានស្បែកខ្មៅ នៅសហរដ្ឋអាមេរិក ។
ការស្រាវជ្រាវបានបោះពុម្ពផ្សាយ ដោយទស្សនាវដ្តីកែច្នៃ តាមបែបផែនវិទ្យាសាស្ត្រ រាជបណ្ឌិតសភាជាតិ កាលពីថ្ងៃចន្ទ ដោយប្រើប្រាស់នូវគំរូជាច្រើន ដើម្បីធ្វើការប៉ាន់ប្រមាណ ចំនួនអ្នកស្លាប់ច្រើននាក់បន្ថែមទៀត ដែលបង្កឡើងដោយជំងឺកូវីដ១៩ ដែលចាំបាច់នោះ សម្រាប់អត្រាមរណភាព របស់អ្នកស្បែកស នៅក្នុងឆ្នាំ២០២០ នឹងកើនឡើងដែលទាបបំផុត ក្នុងកំណត់ត្រា នៃអត្រាមរណភាពអ្នកស្បែកខ្មៅ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
